ជាអ្នកចែកចាយរថយន្តបន្ទុកប្រភេទ Dump Truck ដំបូងគេ ដែលបានបង្កើតឡើងនៅឆ្នាំ១៩៥៣ យើងបានបង្កើតការផ្លាស់ប្តូរយ៉ាងធ្ងន់ធ្ងរទៅលើវិស័យរថយន្តនៅប្រទេសចិន និងទូទាំងពិភពលោក។ រថយន្តគ្រឿងបរិក្ខារដំបូងរបស់យើង ដែលបានចេញផ្សាយនៅឆ្នាំ១៩៥៦ បានគូសចំណុចចាប់ផ្តើមនៃបេសកកម្មមួយ ដែលឥឡូវនេះបានរីកចម្រើនដល់ជំនាន់ផលិតផលចំនួនប្រាំបួន ដែលរួមបញ្ចូលទាំងរថយន្តបន្ទុកធ្ងន់ រថយន្តបន្ទុកមធ្យម រថយន្តបន្ទុកស្រាល និងរថយន្តក្រុង។ ជួរផលិតផលរបស់យើងមានច្រើនប្រភេទ រួមមានយានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈបែបប្រពៃណី ប្រភពថាមពលថ្មី និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទំនើប។ ដោយមានចំនួនរថយន្តដែលបានលក់ទូទាំងពិភពលោកចំនួនលើសពី ៩ លានគ្រឿង យើងមានកេត្តាសក្តិយាងខ្ពស់ក្នុងឋានានុក្រមជាអ្នកដឹកនាំនៅក្នុងទីផ្សាររថយន្តបន្ទុកមធ្យម-ធ្ងន់ ដែលកាន់កាប់ចំណែកទីផ្សារយ៉ាងធំ ហើយបានបន្តគ្រប់គ្រងបានល្អជាងគូប្រកួតគូប្រជែង។ ការប្តេជ្ញាចិត្តរបស់យើងចំពោះការច្នៃប្រឌិត បានបង្ហាញឱ្យឃើញតាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) របស់យើងនៅទីក្រុងចាងឆុន ដែលយើងវិនិយោគយ៉ាងខ្លាំងលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីបង្កើតដំណោះស្រាយទាន់សម័យ ដែលត្រូវនឹងតម្រូវការរបស់អតិថិជន។ សមត្ថភាពផលិតកម្មរបស់យើងគ្របដណ្តប់លើមូលដ្ឋានផលិតកម្មប្រាំកន្លែង និងរោងចក្រប្រមូលផ្សេងៗបីកន្លែងនៅប្រទេសចិន ដែលធានាថា យើងអាចបំពេញតម្រូវការទាំងក្នុងស្រុក និងអន្តរជាតិបានយ៉ាងមានប្រសិទ្ធិភាព។ ជាមួយនឹងកម្លាំងពលកម្មចំនួនលើសពី ២១,០០០ នាក់ យើងប្តេជ្ញាចិត្តផ្តល់ជូនអតិថិជនទូទាំងពិភពលោកនូវផលិតផលដែលមានគុណភាពខ្ពស់ និងសេវាកម្មដែលល្អបំផុត។ ដំណោះស្រាយសរុបរបស់យើងមិនត្រឹមតែជួយបង្កើនប្រសិទ្ធិភាពប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់អនាគតដែលមាននិរន្តរភាពក្នុងវិស័យរថយន្តបន្ទុកផងដែរ។